អភិបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារនៃសព​ រងគ្រោះក្នុងឧបទ្ទវហេតុ​រថយន្តធ្លាក់ចូលទន្លេ.!

ស្រុកស្រីសន្ធរខេត្តកំពង់ចាម# មានហេតុការណ៍កេីតឡេីង នៅថ្ងៃទី២៩/១០/២០២៥​ វេលាម៉ោង​ ១០:១១នាទី ដោយឡាន​ ១គ្រឿង​ ម៉ាក​សាំយ៉ុង​ បានបើកធ្លាក់ចូលទឹកទន្លេមេគង្គ​ នៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ ដែល​បានធ្វើដំណើរពីស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ឆ្លងកាត់ស្រុកស្រីសន្ធរ​ ក្នុងរថយន្តមានមនុស្ស០៥នាក់។

​ ៙គិតមកដល់ត្រឹមម៉ោង១៧,០០នាទី​ ក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម​ បានរកឃើញរថយន្ត​ និងបានអូសយកមកច្រាំងទន្លេ។
​ ហេតុការណ៍ខាងលេីបណ្តាលអោយមានមនុស្សរបួស​ ២នាក់​ ស្លាប់​ ២នាក់​ និងបាត់ខ្លួន​ ម្នាក់ (កំពុងរុករក)។ កក្តានាំអោយគ្រោះថ្នាក់គឺការធ្វេសប្រហែស​របស់អ្នកបេីកបរ។
​ ឯកឧត្តម អភិបាលខេត្ត ស្នើដល់អ្នកបេីកបរ សូមគោរពច្បាប់ចរាចរណ៍​ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *