កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការដោះស្រាយបញ្ហាសំណង់មិនរៀបរយក្នុងភូមិសាស្ត្រក្រុងសៀមរាប​

ខេត្តសៀមរាប: នាថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម ​ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការដោះស្រាយបញ្ហាសំណង់មិនរៀបរយក្នុងភូមិសាស្ត្រក្រុងសៀមរាប​ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នៅសាលប្រជុំមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងខ្លាំងអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាពិសេសទៅលើការស្វែងរកដំណោះស្រាយ និងការរៀបចំទីជម្រកសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ ឬតាមដងផ្លូវសាធារណៈ។ ជាក់ស្តែង នៅខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅមិនរៀបរយចំនួន ១.៧៣៨គ្រួសារ ស្មើនឹង ១.៥៥១ខ្នងផ្ទះ ដែលក្រសួងនិងអាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ។​ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវ និងចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលទិន្នន័យ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងចំគោលដៅ។

#កម្ពុជា #Cambodia
#អរគុណសន្តិភាព
#កម្ពុជាស្រឡាញ់សន្តិភាព

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *