ពិធីបើកការប្រកួតកីឡាទូក ‘’ង’’ ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ​ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ពិធីបំពាក់មេដាយការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ និងពិធីបំពាក់មេដាយស្ថាបនាជាតិ-មេដាយការងារ ជូនដល់ថ្នាក់ដឹកនាំសហព័ន្ធ

ខេត្តសៀមរាប: នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំកុល សុចិត្រា​ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួតកីឡាទូក ‘’ង’’ ទូកនាគ ទូកផ្កាចារ ជ្រើសរើសជើងឯកថ្នាក់ជាតិ​ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ពិធីបំពាក់មេដាយការប្រកួតកីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ និងពិធីបំពាក់មេដាយស្ថាបនាជាតិ-មេដាយការងារ ជូនដល់ថ្នាក់ដឹកនាំសហព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលមានការអញ្ជើញចូលរួម ពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង តាមបណ្តារាជធានីខេត្ត កងកម្លាំងទាំង ៣ មន្ត្រីរាជការ ប្អូនៗសិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពជាខេត្ត បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដែលរៀបចំឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានដឹកនាំប្រតិភូកីឡាករចូលរួមក្នុងការប្រកួតទាំង ៣ប្រភេទវិញ្ញាសារខាងលើ រួមមាន ប្រភេទវិញ្ញាសារ ទូកប្រពៃណីខ្នាតអន្តរជាតិ ប្រភេទទូក ‘’ង’’ ចំណុះ២២នាក់ ប្រភេទវិញ្ញាសារទូកនាគ ចំណុះ ១២ នាក់ និងវិញ្ញាសារ ទូកផ្កាចារ ចំណុះ៥ នាក់ ផងដែរ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *