ខេត្តព្រៃវែង: រសៀលថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំស្រុកពារាំង បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសពក្មួយៗ សិស្សានុសិស្សដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់អាយុជីវិតចំនួន ០៥នាក់ កាលពីថ្ងៃទី១០ ខែវិច្ឆិក ឆ្នាំ២០២៦ កន្លងទៅរួមមាន៖
១- ឈ្មោះ សៀង សុផាវត្តី ភេទស្រី អាយុ១៤ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង
២- ឈ្មោះ ឡេង យូលី ភេសស្រី រស់នៅភូមិពហ៊ា ឃុំ កំពង់ អំពិល ស្រុក ពារាំង ខេត្តព្រៃវែង
៣- ឈ្មោះ សីហា សួស្តី ភេទស្រី អាយុ១៤ ឆ្នាំ រស់នៅភូមិតាំងរលាង ឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង
៤- ឈ្មោះ លី នីតា ភេទស្រី អាយុ១៣ ឆ្នាំ រស់នៅភូមិកំពុងពពិល ឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង
៥- ឈ្មោះ ឃាង ឈីងឈីង ភេសស្រី អាយុ ១២ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តម សួន សុម៉ាលី អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា សូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏🙏

