ខេត្តសៀមរាប: នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់រៀបចំកម្មវិធីផ្សេងៗ ដើម្បីត្រៀមលក្ខណៈរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជានឹ ងរៀបចំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មអតីតមន្ទីរទសចររហូតដល់ស្ពានវត្តដំណាក់ ដែលមានកម្មវិធីរួមមាន ៖
ពិធីប្រណាំងទូក “ង” ទូកនាគ និងទូកផ្កាចារ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែវិច្ឆិកា នឹងធ្វើការផ្សាផ្ទាល់តាមរយៈបណ្តាញសង្គម, ពិធីដាល់អំបុក, ជិះទូកកម្សាន្ត, ការប្រគុំតន្ត្រីស្គរដៃ ល្ខោនខោល របាំ សម្តែងខ្លុយ ចាប៉ីដងវែង, ស្តង់ពិព័រណ៍, ប្រដាល់គុនខ្មែរ, កម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត.
ជាមួយនឹងព្រះរាជពិធីខាងលើ រដ្ឋបាលខេត្ត នឹងរៀបចំបាញ់កាំជ្រួយ ៣ថ្ងៃផងដែរ ដូចនេះ សូមបងប្អូនកុំមានកាតភ្ញាក់ផ្អើល និងសូមអញ្ជើញពុកម៉ែបងប្អូនចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តសៀមរាបឱ្យបានច្រើនកុះករ៕

