ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារទ្វេភាគីជាមួយអភិបាលក្រុង Prague ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសំខាន់ៗ

ទីក្រុងប្រាហ្គ- សាធារណរដ្ឋឆែក -ក្នុងអំឡុង ពេលបំពេញទស្សនកិច្ចផ្លូវការនៅឯបរទេស ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈ ប្រតិភូខេត្តព្រះសីហនុ ជួបពិភាក្សាការងារទ្វេភាគីយ៉ាងមានសារៈសំខាន់ជាមួយ ឯកឧត្តម Bohuslav Svoboda អភិបាលក្រុង Prague ដើម្បីពង្រឹងចំណង មិត្តភាព និងស្វែងរកឱកាសពង្រីកកិច្ចសហ ប្រតិបត្តិការជាក់ស្តែងរវាងតំបន់ទាំងពីរ។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ និងជម្រាបជូនភាគីឆែកអំពីសក្តានុពល និងឱកាសវិនិយោគដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចលេចធ្លោជាប់មាត់សមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានលើកឡើងពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលរួមមាន កំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងប្រព័ន្ធផ្លូវដែក ព្រមទាំងសក្តានុពលវិស័យទេសចរណ៍ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ដែលជាកម្លាំងចលករទាក់ទាញវិនិយោគិនបរទេស។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *