សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយចំណង់កងពលតូចអន្តរាគមន៍លេខ៩ ដែលបានពលី ដោយសារជំងឺរលាកទងសួតធ្ងន់ធ្ងរ រស់នៅឃុំព្រះស្តេច

ខេត្តព្រៃវែង: នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងលោកស្រីបណ្ឌិតនាយិកាសាខាខេត្ត ក្រុមប្រតិបត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមគោរពវិញ្ញាណខ័ន្ធ និងចូលរួមរំលែកទុក្ខគ្រួសារសពយោធិនឈ្មោះ ស៊ឹម វុទ្ធី មានឋានន្តរសក្ដិជា នាយចំណង់ អត្តលេខ ២០៥៧៥៣ បុគ្គលិកបម្រើការងារនៅលេខាធិការដ្ឋាន កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ស្លាប់ដោយជំងឺរលាកទងសួតធ្ងន់ធ្ង ឈរជើងនៅចំណុចភ្នំ ៥៧០(ទិសមុំបី) បានពលីកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៦:៤៥នាទីព្រឹក។​

សម្ភារៈ និងថវិកាចូលរួមរួមមាន៖
-សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បាននាំយកសម្ភារៈរួមមាន៖ អង្ករ ៥០គ.ក មី ២កេស ត្រី ខ ២យួរ ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស និងថវិកាចំនួន ២លានរៀល។
-សម្ភារៈអនុសាខាស្រុក រួមមាន៖ អង្ករ ១០០គ.ក​មី ២កេស ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស ទឹកក្រូច ២កេស និងថវិកាចំនួន ១,០០០,០០០រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *