ទីក្រុងប្រាហ្គ, សាធារណរដ្ឋឆែក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសឆែក ព្រមទាំងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ និងការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្អូនៗនិស្សិតផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមបានសម្តែងនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្អូនៗឱ្យខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ និងពង្រឹងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញវិជ្ជាជីវៈ សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
យុវជនមានចំណេះដឹង និងសមត្ថភាព គឺជាកម្លាំងដ៏សំខាន់សម្រាប់អនាគតកម្ពុជា។

