ព្រៃវែង: រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ តំណាងស្នងការនគរបាលខេត្ត តំណាងអភិបាលក្រុង ស្រុក និងអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង១៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការណែនាំការចុះអនុវត្តប្រតិបត្តិការស្ដង់ដាតែមួយក្នុងការឃាត់ខ្លួន កំណត់អត្តសញ្ញាណ និងរៀបចំនីតិវិធីចំពោះជនបរទេសដែល ត្រូវបណ្ដេញចេញពីកម្ពុជ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង

