ខេត្តព្រៃវែង៖ នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំឯកឧត្តមអនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា និងសម្ភារៈ ផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ដើម្បីជួយដល់គ្រួសារភៀសសឹក។
សម្ភារៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនរួមមាន៖ ថវិកាចំនួន ១០លានរៀល អង្ករ ៥,០០០គ.ក មីជាតិ ៣០០កេសតូច ត្រី ខ ៣០០យួរ តង់ ១០០ មុង ៣០០ ភួយ ៣០០ ធុងទឹក ៣០០ អាវគីប ១០បេ ទឹកតែក្រូចឆ្មា(V-Lemon Tea) ៥០កេស ភេសជ្ជៈគ្រុឌ(Krud Energy Drink) ៥០កេស ទឹកសុទ្ធ (V-Active water) ១០០កេស។

