លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចូលរួមក្នុងពិធីខួបអនុស្សាវរិយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង

(បាត់ដំបង) : នៅព្រឹកថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៥ នេះនៅ សាសមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ បង អញ្ជើញចូលរួមមិទ្ទិញអបអរសាទខួបអនុស្សាវរិយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ -២ធ្នូ ២០២៥ ដែលពិធីនេះស្ថិតក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាននៃគណៈអ ភិបាលខេត្តបាត់ដំបង ដោយមាន ការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោក ស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងមហាជនយ៉ាងច្រើនកុះករ ។ ក្នុងនោះលោក លោកស្រី ជាកងកម្លាំងនគរបាលជាតិមួយ ចំនួន ដែលលោកបានចូលនិវត្តន៍ នាពេល កន្លងទៅហើយ ត្រូវបានអញ្ជើញលោក ចូល រួមក្នុងពិធីនេះផងដែរ ។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រគល់ជូននូវកន្រ្តកផ្កាយ៉ាងស្រស់ស្អាត ជូនឯកឧត្តម សុខ លូ អភិ បាលនៃគណៈអភិបាលខេត្តបាត់ដំបង នាពិធីដ៏ឱឡាឫកនេះ ហើយលោក លោកស្រី ដែលជា កងកម្លាំងនគរបាលជានិវត្តន៍ជន អញ្ជើញក្នុងពិធីនេះ ក៏បានទទួលផងដែរនូវ ថវិកាពីថ្នាក់ ដឹកនាំស្នងការ នាឱកាសនេះ ដែលបានញ៉ាំងឱ្យទិដ្ឋភាពនេះកាន់តែរីករាយស្និទ្ធស្នាលយ៉ាងក្រៃលែង៕ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *