(ភ្នំពេញ) : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ បានអញ្ជើញចូលរួមមីទ្ទីងអបអរសាទរខួបលើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្ន ២០២៥ ក្រោមមធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានឧបត្ថម្ភថវិកា ចំនួន ៥លានរៀល ដល់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុនៃការទ្រទ្រង់សកម្មភាពរបស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបានជូនកន្ត្រកផ្កាដល់គណៈអធិបតីជាកិច្ចសម្ដែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

