ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់

(ពោធិ៍សាត់) :ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានចុះនាំយក គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ទៅចែកជូនដល់ គ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។

ក្នុងគ្រាដ៏លំបាកនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ប្រមុខថ្នាក់ដឹកនាំជាតិ ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះផងដែរ។

លើសពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារ បញ្ហាអនាម័យ និងសុវត្ថិភាព។

ឯកឧត្តម បានសង្កត់ធ្ងន់ថាការរស់នៅ ស្អាត និងផឹកស្អាត គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារ និងបញ្ចៀសនូវរាល់ជំងឺ ដង្កាត់នានា ដែលតែងតែកើតមានឡើងនៅក្នុងរដូវទឹកជំនន់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *