សម្ដេច​ក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង) : នាព្រឹកថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងនៅស្នាក់ការគណបក្សស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឯកឧត្ដម សួន សុម៉ាលីន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្ដម លោកជំទាវ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក លោក លោកស្រី ប្រធានគណបក្សប្រជាជនកម្ពុជា តាមបណ្តាក្រុង -ស្រុក និងក្រុមការងារពាក់ព័ន្ធមួយចំនួនផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *