អភិបាលខេត្តកំពង់ចាម គ្រោងរៀបចំកសាងសួនបាញ់ទឹកខ្នាតធំ នៅទន្លេអុំ

(កំពង់ចាម): អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ឲ្យដឹងថា នៅតំបន់ទន្លេអុំ ក្រៅពីគម្រោងកសាងសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅដើមឆ្នាំ ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្ត ក៏មានគម្រោងរៀបចំជាសួនបាញ់ទឹកខ្បាតធំមួយទៀត ស្ថិតនៅក្នុងផ្ទៃទន្លេអុំ ក្បែរវិមានឯករាជ្យ។

ការបញ្ជាក់បែបនេះ ស្របពេលដែលវេលារសៀលថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់ សួនបាញ់ទឹកខ្នាតធំ ស្ថិតនៅក្នុងផ្ទៃទន្លេ ទីរូមខេត្តព្រៃវែង ដែលបានដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *