ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) :នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានសាខា ប.ស.ស ខេត្ត ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំសាលាខេត្ត និងលោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្តផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះធ្វើបទអន្តរាគមន៍ទៅលើ៖ ១-បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង ,២-បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តដោយ ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ – ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , ៣-បទអន្តរគមន៍ ស្តីពីបញ្ហាប្រឈមក្រោយគ្រោះទឹកជំនន់ និងវិធានការសង្គ្រោះបន្ទាន់ ,៤-មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ ,៥-បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *