អាវុធហត្ថខេត្តកំពង់ចាម បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណហិង្សាដោយចេតនា ស្ថិតនៅវត្តស្វាយបាក់ ភូមិដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម

(កំពង់ចាម) :ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្តកំពង់ចាម នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជើព្រៃ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា នៅចំណុចវត្តស្វាយមានលក្ខណ៍ ហៅវត្តស្វាយបាក់ ស្ថិតនៅភូមិដូនដុំ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ មានមុខរបរជាជាងសំណង់ និងជាបុគ្គលិកដឹកជញ្ជូន រស់នៅក្នុងឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ មូលហេតុដែលបង្កឱ្យកើតមានអំពើហិង្សាដោយចេតនានេះ គឺដោយសារទំនាស់ពាក្យសម្ដី។

បច្ចុប្បន្ន ទាំងជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *