គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម សូមការយោគយល់​ និងអធ្យាស្រ័យ​ពីសំណាក់បងប្អូនធ្វេីដំណេីរលេីផ្លូវជាតិលេខ៦​ ចំនុចស្ពានត្រោះ​ ស្រុកបាធាយ​ ដែលមានការកកស្ទះចរាចរណ៍​ រំខានដល់ការធ្វេីដំណេីររបស់បងប្អូន​ ទៅកាន់រមណីយដ្ឋាននានា​ ក្នុងថ្ងៃឈប់សម្រាក​ ក្នុងឱកាសព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​និងសំពះព្រះខែ​ អកអំបក!

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមការយោគយល់​ និងអធ្យាស្រ័យ​ពីសំណាក់បងប្អូនធ្វេីដំណេីរលេីផ្លូវជាតិលេខ៦​ ចំនុចស្ពានត្រោះ​ ស្រុកបាធាយ​ ដែលមានការកកស្ទះចរាចរណ៍​ រំខានដល់ការធ្វេីដំណេីររបស់បងប្អូន​ ទៅកាន់រមណីយដ្ឋាននានា​ ក្នុងថ្ងៃឈប់សម្រាក​ ក្នុងឱកាសព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​និងសំពះព្រះខែ​ អកអំប​​។

ឯកឧត្តម អភិបាលខេត្ត សូមគោរពជម្រាបជូនពុកម៉ែ​ បងប្អូន​ បានជ្រាបថា​ បន្ទាប់ពីរដ្ឋបាលខេត្ត​ បានទំនាក់ទំនង​ សម្របសម្រួលជាមួយក្រុមការងារក្រសួងសាធារណៈការ​ និងដឹកជញ្ជូនរួចមក​ បានសម្រេចផ្អាកការងារជួសជុលផ្លូវចំនួន៣ថ្ងៃ​ និងបានបេីកចរាចរណ៍ធម្មតាឡេីងវិញចាប់ពីម៉ោង​ ១១:០០នាទីថ្ងៃនេះតទៅ​ ក្រោមការជួយសម្រួលចរាចរណ៍ដោយនគរបាលចរាចរណ៍ខេត្ត។

ឯកឧត្តម អភិបាលខេត្ត សូមជូនពរដំណេីរកំសាន្តរបស់ពុកម៉ែ​ បងប្អូន​ ទទួលបានសេចក្តីសប្បាយរីករាយ​ សុខសុភមង្គល​ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរ🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *