ក្មេងទំនេីងបង្ហោះម៉ូតូក្នុងមូលដ្ឋានត្រូវស​មត្ថកិច្ចនាំមកសាកសួររក្សាទុកម៉ូតូ០៣ខែសិន!

(បាត់ដំបង) : នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ២​០២​៥តាមអនុសា​សន៍​ដ៏ខ្ពង់​ខ្ពស់របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​និងតាម​ការដឹកនាំបញ្ជារបស់លោកឧត្តមសេនី​យ៍​ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នង​ការ​នៃ​ស្នងការដ្ឋានន​គរ​បាល​ខេត្តបាត់ដំបង​ និងលោ​កវរសេនី​យ៍​ទោ​ ហេង​ បារាំង​ អធិ​ការនគរ​បាលស្រុកបា​ណន់​ ដឹកនាំកម្លាំងបង្ក្រាបនិងនាំខ្លួនក្រុមក្មេងទំនើងចំនួន​០៤នាក់ ដែលបង្ហោះម៉ូតូលើផ្លូវក្នុងភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ពេលសាកសួររួចសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូរក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកបាណន់ជាបណ្តោះអាសន្នរយៈ​ពេល ០៣ខែនិង​បានអញ្ជេីញអាណាព្យាបាលមកធ្វើលិខិ​តធានានិងធ្វើកិច្ចសន្យាអប់រំណែ នាំឱ្យបញ្ឈប់សកម្មភាពពាក់ព័ន្ធបទល្មើសក្នុងសង្គមមុននឹងប្រគល់ទៅអប់រំនៅលំនៅឋានជា​បន្តរៀងៗខ្លួនវិញ៕

Processed with Rookie Cam
Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *