(កំពង់ឆ្នាំង): លោក លី ឡា នាយខណ្ឌរដ្ធបាលជលផលខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត៖
ថ្ងៃព្រហស្បត៍ ១៤កើត ខែមិគ្គសិរ ឆ្នាំម្សាញ់ សប្ដស័កព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍នេសាទ ភូមិស្ទឹងស្ងួត ភូមិកំពង់ត្រឡាច និងភូមិព្រែកគន្លង បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទរបាំងផ្ចិតព្រែក នៅចំណុចចង្អូរស្ពានព្រែកតាព្រាប និងព្រែកស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ អំពិលទឹក ស្រុកកំពង់ត្រឡាច ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ។ ក្នុងនោះ យើងបានធ្វើការរុះរើនឹងបំផ្លាញចោលនៅហ្នឹងកន្លែង បានចំនួន ០១ករណី ដូចខាងក្រោម៖
– របាំងព្រួលរាំងផ្ចិតព្រែកចំនួន ២កន្លែងប្រវែង ៤០ម៉ែត្រ
– លបចំនួន ៤ គ្រឿង
– បង្គោលចំនួន ៤០ ដើម
-ចាក់លែងត្រីចំនួន ១៥គក្រ ។
* កំលំាងចូលរួមសរុបចំនួន១១នាក់
* មធ្យោបាយកាណូតប៉ាឡា ចំនួន០២ គ្រឿង។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម ឯកឧត្តមមេត្តាជ្រាបដោយក្ដីអនុគ្រោះ ។

