(កំពង់ចាម) : សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទ មួយករណីនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកជើងព្រៃ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រីងជ្រុំ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន០១ ករណី ដោយរុះរើ និងបំ ផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
ឧបករណ៍លូស្បៃមុងចំនួន ១១មាត់ -របាំងស្បៃមុងប្រវែង ១៦៥ម៉ែត្រ -បង្គោលចម្រឹងចំនួន ១១០ដើម-ចាក់លែងត្រីចម្រុះ ០៤គីឡូក្រាម នៅចំណុចអូរកាចាប់ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

