(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុន LY GIA ASIA CO., LTD. ចំនួន ១០.០០០ដុល្លារ ជូនដល់រដ្ឋបាលខេត្តទុកសម្រាប់ប្រើប្រាស់លើការចំណាយក្នុងកម្មវិធីផ្សេង។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន LY GIA ASIA CO., LTD. សម្រាប់ទឹកចិត្តដ៏ល្អប្រពៃក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត សំដៅចូលរួមកសាង និងអភិវឌ្ឍន៍ខេត្ដកំពង់ចាម អោយកាន់តែមានការរីកចំរើនទ្វេរឡើង ក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

