(ព្រៃវែង) :លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មា ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង មានប្រសាសន៍ ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ការផ្សព្វផ្សាយ ឬការផលិតព័ត៌មាន ក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ ការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ។
ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលលោក ម៉ែន សាម៉ន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តព្រៃវែង។
ក្នុងនោះដែរក៏ការអញ្ជើញចូលរួមពី លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោក អនុរដ្ឋលេខាធិការ ក៏មានប្រសាសន៍បន្តទៀតថា ការចូលរួមទប់ស្កាត់ ការផ្សព្វផ្សាយ ការផលិតព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់ភាពមិនប្រក្រតី ក៏ដូចជាការបង្ហាញនូវព័ត៌មានដែលមិនពិតប្រាកដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មានការវឹកវរ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍប្រទេសនោះផងដែរ។
លោក ម៉ែ សាម៉ន អនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍កោតសរសើរដល់មន្ទីរព័ត៌មានខេត្តព្រៃវែងដែលកន្លងមកបានយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសបានចូលរួមចំណែកទប់ស្កាត់ក្នុងការផ្សព្វផ្សាយដល់មហាជនប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយតាមគ្រប់មធ្យោបាយរបស់ខ្លួនដើម្បីធ្វើយ៉ាងណាបញ្ជ្រាបដល់ប្រជាពលរដ្ឋឲ្យគាត់យល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
មានប្រាសាទនៅក្នុងឱកាសនោះផងដែរលោក អន ភារៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ក្រុមការងារព័ត៌មាន និងសាធារណៈមតិ: បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ (Fake News) ដោយសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការបកស្រាយបំភ្លឺជូនសាធារណជនកុំឱ្យមានការភាន់ច្រឡំ។
លោក អភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ មន្ត្រីនៃមន្ទីរព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលដែលខេត្តបានខិតខំអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ននេះដល់ប្រជាពលរដ្ឋមហាជនឲ្យបានឃើញអំពីភាពរីកចម្រើនរបស់ខេត្តដែលខេត្តបានយកចិត្តទុកដាក់ខិតខំប្រមូតដុំគំនិតអភិវឌ្ឍន៍ខេត្តនេះឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់នោះផងដែរ។
លោក អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារផ្សព្វផ្សាយ និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពរីកចម្រើនរបស់ខេត្ត៕

