ជំនាញរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរសារធាតុញៀន!

(កំពង់ចាម) : កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស  កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានរាជអាវុធហត្ថ ក្រុងកំពង់ចាម និងកម្លាំងមូលដ្ឋានរាជអាវុធហត្ថ ស្រុកកំពង់សៀម ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិថ្មគោល ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណី ខាងលើ ក៏បានឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ រស់នៅភូមិថ្មគោល ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រៅពីនោះ ក៏បានរឹបអូសនូវវត្ថុតាងមួយចំនួន រួមមាន ៖ ម្សៅក្រាមពណ៍សថ្លាចំនួន ០៧កញ្ចប់តូច ទម្ងន់ ៤.៤៦ក្រាម ។ ទូរសព្ទដៃចំនួន ០២គ្រឿង រួមទាំង សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី កសាងសំណុំរឿង តាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *