ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការ​ឯកភាព រដ្ធបាលខេត្តព្រៃវែង

(ព្រៃវែង): នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ ប្រធានគយចល័តផ្លូវជាតិ ១និង៨ ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំសាលាខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួន៤៩៧រូប។

ក្នុងកិច្ចប្រជុំនេះដែរបានធ្វើបទអន្តរាគមន៍ទៅលើ៖
១- បទអន្តរាគមន៍ ស្តីពីការងារបង្រ្កាបក្មេងទំនើងក្នុងភូមិក្នុងខេត្តព្រៃវែង
២- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
៣- បញ្ហាផ្សេងៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *