អភិបាលខេត្តកំពង់ចាម ចូលរួមសោកស្តាយជាពន់ពេកចំពោះសោកនាដកម្មដ៏សាហាវយង់ឃ្នង​ ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ​ និងកុមារ បណ្តាលអោយបាត់បង់ជីវិតចំនួន៩នាក់​ ក្នុងភូមិពោន​ ឃុំទួលសំបួរ​ ស្ស្រុកស្ទឹងត្រង

(កំពង់ចាម) : ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត សូមចូលរួមសោកស្តាយជាពន់ពេកចំពោះសោកនាដកម្មដ៏សាហាវយង់ឃ្នង​ ដែលបានកេីតឡេីងលេីប្រជាពលរដ្ឋ​ និងកុមារ បណ្តាលអោយបាត់បង់ជីវិតចំនួន៩នាក់​ ក្នុងភូមិពោន​ ឃុំទួលសំបួរ​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ កាលពីព្រឹកព្រលឹមថ្ងៃទី២៣​ ខែវិច្ឆិកា​នេះ។

រដ្ឋបាលខេត្តកំពង់ចាម សូមថ្កោលទោសយ៉ាងដាច់អហង្ការ​ ចំពោះអំពេីដ៏សាហាវព្រៃផ្សៃនេះ​ និងសូមស្នេីដល់ស្ថាប័នមានសមត្ថកិច្ចអនុវត្តទោសតឹងរ៉ឹងបំផុតចំពោះជនល្មេីសនេះ។

សូមដួងវិញ្ញាណក្ខន្តនៃសព​ បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ🙏🙏🙏

សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *