(កំពង់ចាម) : សមត្ថកិច្ចជលផលខេត្តកំពង់ចាម ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តបង្ក្រាបបទល្មើសនេសាទបានចំនួន ៣ ករណីក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកស្ទឹងត្រង់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានអមដំណើរ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងធ្វើការបង្ក្រាបបានចំនួន ០៣ករណី រួមមាន៖
ករណីទី០១ -រុះរើរបាំងផ្ចិតព្រែកចំនួន ០២កន្លែង ប្រវែង ២២ម៉ែត្រ -របាំងព្រួលឫស្សីប្រវែង ២០ម៉ែត្រ-លបសាច់រ៉ាវ ចំនួន០៤មាត់ ប្រវែង ៦០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៨៥ដើម នៅចំណុចព្រែកអូរម៉ាល់ ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់-របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៤៨គីឡូក្រាម នៅចំណុចវាលអាចម៍ក្របី ឃុំព្រែកបាក់ ខេត្កកំពង់ចាម។
ករណីទី០៣ -ឧបករណ៍ស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៣៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម នៅចំណុចចុងព្រែក ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
មន្ត្រីដដែលបានអ្នកដឹងទៀតថា ក្នុងទិសដៅបន្ត សមត្ថកិច្ចជលផលយើងនិងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុក ក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

