(កំពង់ចាម) : ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសាទបានចំនួន ៣ករណីក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ។
បើតាមមន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ ខាងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញនៃអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម និងបានចុះបង្ក្រាបបទល្មេីសជលផល រុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ ករណីរួមមាន៖
ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ១២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៦គីឡូក្រាម នៅចំណុចប្រឡាយកំពឹស ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ -របាំងស្បៃមុងប្រវែង ៣៩០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៨៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២៦គីឡូក្រាម នៅចំណុចចុងព្រែក ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ករណីទី០៣-របាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ-បង្គោលចម្រឹងចំនួន ៣៥ដេីម នៅចំណុចព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

