ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៤ករណី និងបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកបាធាយ និងស្រុកកងមាស

(កំពង់ចាម )ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងស្រុកបាធាយ ចុះបង្ក្រាបបទល្មើសជលផល ៤ ករណី នឹងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនផងដែរ ។

បើតាមមន្ត្រីជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកងមាស អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០៤ករណី រួមមាន៖

ករណីទី១ -រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៣០ដើម នៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ករណីទី០២ -ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម នៅចំណុចស្ពានដែក ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ករណីទី០៣ – រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រី ចំនួន០២មាត់-ទំហំ ៩×៤×២៥ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៨×៤×២៣ម៉ែត្រ ចំនួន០១មាត់ នៅចំណុចព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ករណីទី០៤ -រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រីចំនួន ០៣មាត់ -ទំហំ ៤×៣×១៧ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៣×២,៥×១៥ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៣×២,៥×១៣ម៉ែត្រ ចំនួន០១មាត់ នៅចំណុចព្រែកអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

មន្ត្រីដដែលបានបន្តថា ជាទិសដៅបន្តមន្ត្រីជំនាញជលផល និងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *