អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង!

(កំពង់ចាម) :រសៀលថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដែលបានអនិច្ចកម្ម នៅថ្ងៃ ព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹង ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៤៧ ឆ្នាំ វេលាម៉ោង ៩:៤០ នាទីព្រឹក ដោយរោគាពាធ ស្ថិតនៅភូមិ ព្រះអណ្តូង១ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក ស៊ុន ស្រេង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លាងឃ្លៀត។🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *