(កំពង់ចាម) :រដ្ធបាលខេត្តកំពង់ចាមញត្តិ ថ្កោលទោស ចំពោះការបាញ់ប្រហាររបស់ទាហានថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សារ គណ:អភិបាលខេត្ត ព្រះសង្ឃ មន្ដ្រីរាជការ កងម្លាំងប្រដាប់អាវុធ នឹងប្រជាពលរដ្ធទូរទាំងខេត្តកំពង់ចាម សូមប្រកាសថ្ដោលទោសយ៉ាងដាច់អហង្កការ ចំពោះការបញ់ប្រហារ របស់ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនសុីវិលស្លូតត្រង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៥:៥០នាទី ដែលធ្វើឲ្យប្រជាជនខ្មែរ០១ រូប និង៣រូបទៀតរងរបួស។
✍🏿រដ្ធបាលខេត្តកំពង់ចាម ញាត្តិថ្ដោលទោស !

