(ព្រៃវែង) : នៅព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង ចំនួន ០២ខ្សែ អមដោយបង្គោលអំពូលសូឡា និងចាក់សាបបេតុង ០១កន្លែងទីធ្លាលោកយាយសល់ ដែលស្ថិតនៅក្នុងភូមិយាយសល់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀ ខេត្តព្រៃវែង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។ ពិធីសម្ពោធនេះដែរមានការនិមន្ត អញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ក្រុមប្រឹក្សាស្រុក អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំទូទាំងស្រុក ក្រុមគ្រូពេទ្យ នាយក នាយករងលោកគ្រូ អ្នកគ្រូ និងមន្រ្តីរាជការសាលាស្រុក មេភូមិ អនុភូមិ នាយប៉ុស្តិ៍នគរបាលឃុំ យុវជន ស.ស.យ.ក យុវជន កាកបាទក្រហម យុវជនកាយឫទ្ធិ លោកតាជី យាយជី ក្មួយៗសិស្សានុសិស្សនិងពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងឃុំពោធិ៍រៀង សរុបប្រមាណ ២,៣៧៨ អង្គ/រូប។

