នគរបាលប៉ុស្តិ៍សំឡូត​ បានចុះសួរសុខទុក្ខ និងនាំយកថវិកាជូន លោក ឡុង សុឃឿន ជាប្រការពារ កំពុងសម្រាកព្យាបាលនៅផ្ទះ!

ខេត្តបាត់ដំបង: ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡូត
សូមគោរពជូនលោកអធិការ
នៅថ្ងៃទី 10 ខែវិច្ឆិកាឆ្នាំ 2025 វេលាម៉ោង 9:00 នាទីព្រឹក នគរបាលប៉ុស្តិ៍សំឡូតបានចុះសួរសុខទុក្ខប្រជាការពារឈ្មោះ ឡុង សុឃឿន ភេទប្រុសអាយុ 67 ឆ្នាំរស់នៅភូមិទួលពោធិ៍ ឃុំសំឡូត ស្រុកសំឡូត បាត់ដំបង ដែលមានជំងឺឈឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅផ្ទ។ នគរបាលប៉ុស្តិ៍សំឡូតបាននាំយកថវិការគៀរគពីនគរបាលប៉ុស្តិ៍រដ្ឋបាលសំឡូតនិងប្រជាការពារក្នុងឃុំសំឡូតសរុបថវិកាមួយចំនួន ជូនទៅលោក ឡុង សុឃឿន ដែលជាប្រជាការពារកំពុងតែសម្រាកព្យាបាលនៅផ្ទះ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមលោកអធិការមេត្តាទទួលជ្រាបជារបាយការណ៍។
នាយរងប៉ុស្ដិ៍
អ/ត្រី.ឯក រស្មី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *