អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ អាជីវករ លក់ដូរសងខាងផ្លូវ ផ្សារបែកអន្លូង ស្រុកស្ទឹងត្រង់!

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខអាជីវករ ដែលលក់ដូរនៅសងខាងផ្លូវ ផ្សារបែកអន្លូង និងចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ នៅតាមដងផ្លូវ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លង់ រហូតដល់សាលាវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងពេលនោះ ឯកឧត្តម បានអំពាវនាវដល់បងប្អូន អាជីវករ លក់ដូរ សុំជួយទុកដាក់ សម្រាម រក្សាអនាម័យ បរិស្ថាន តាមដងផ្លូវ ឲ្យមានសោភ័ណភាព ដើម្បី ជាទីកន្លែង ទាក់ ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទិញ ម្ហូបអាហារ ផលិតផល របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។

ជាមួយគ្នានោះ ឯកឧត្ដម បានណែនាំដល់អភិបាលស្រុក មេឃុំអារក្សត្នោត តាមដាន រាល់ការទុកដាក់ សម្រាមឲ្យបានត្រឹមត្រូវ មានធុង សម្រាប់ដាក់សម្រាម និងជំរុញ ដល់អាជីវករ កាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិច ព្រោះ ថង់ប្លាស្ទិច ជាសារធាតុ ប៉ះពាល់ដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ហើយ ក៏ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ផងដែរ។ ឯកឧត្តម ក៏ណែនាំ ដល់មេឃុំ មេភូមិ ធ្វើសហការ ជាមួយ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូន អាជីវករ លក់ដូរតាមដងផ្លូវ ធ្វើ ពលកម្ម ដើររើស បោសសម្អាត សម្រាម នៅតាមដងផ្លូវឲ្យស្អាត មានសោភ័ណភាព គួរឲ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ចូលមក បរិភោគអាហារ និងមកលែងកំសាន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *